• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិម្រេចស្រុកគូលែនខេត្តព្រះវិហារទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នេះក្រុម ការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគូលែន បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ។នៅក្នុងឱកាសនោះដែរក្រុមការងារ បានចូលរួមសោកស្តាយជាមួយបងប្អូនម្ចាស់ផ្ទះដែលរងគ្រោះដោយសារភ្លើងឆេះ បណ្តាលអោយបាត់បង់ផ្ទះទ្រព្យសម្បត្តិផ្សេងៗទៀត ។ ក្រុមការងារបានបន្ថែមថាសម្ភារ និងថវិកាដែលបានផ្តល់ជូននាពេលនេះគ្រាន់តែជួយសម្រាលការលំបាករបស់បងប្អូនមួយគ្រាប៉ុណ្ណោះ និងបានផ្តាំផ្ញើសូមអោយបងប្អូនថែររក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។

សម្ភារផ្តល់ជូនរួមមាន៖អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ១យួរ តង់១ និងថវិកាក្រុមការងារចំនួន ៣១០,០០០រៀល ។