• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិទ័ពតាឡាត់ ស្រុកទឹកផុសទទួលអំណោយមនុស្សធម៌

ថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទឹកផុសបាននាំយកអំណោយមនុស្សធម៌ របស់អនុសាខាស្រុក ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះទំហំ៧x៨ ប្រក់ស៊ីប្រូបានឆេះទាំងស្រុង(កាលពីយប់ថ្ងៃទី៣០.០៩.២០២១ វេលាម៉ោង០០ .៣០នាទីរំលងអាធ្រាត)របស់ឈ្មោះស៉ិន រ៉ា អាយុ៥១ឆ្នាំ ប្រពន្ធឈ្មោះសោម ម៉ៅ អាយុ ៤២ឆ្នាំ សមាជិកក្នុងបន្ទុក១០នាក់នៅភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។អំណោយមនុស្សធម៌រួមមាន: អង្ករ២៥ គីឡូក្រាម ត្រីខ១យួរ. ​មី១កេះ  សម្ភារផ្ទះបាយមួយចំនួន .ឃីត១កញ្ចប់(មុង១ ភួយ១ សារ៉ុង១ ក្រមា១) កន្ទេល១,និងថវិកា១០ម៉ឺនរៀល