• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ប៉ែន ម៉ារឌី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្កំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនស្ត្រីមេម៉ាយ១គ្រួសារ  ដែលរងគ្រោះដោយអគ្គីភ័យនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១រសៀល ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១ ដោយសារតែឆ្លងចរន្តអគ្គិសនី ស្របពេលដែលផ្ទះគ្រួសារនេះ នៅផ្លូវក្រោយឆ្ងាយពីគេ ហើយគ្មានប្រភពទឹក មិនអាចជួយអន្តរាគមន៍បានទើបបណ្តាលអោយផ្ទះ ១ខ្នង ធ្វើពីឈើប្រក់សង្កសី ទំហំ ៥ម ×៧ម ត្រូវភ្លើងឆាបឆេះ អស់ទាំងស្រុង ។

នាឱកាសនោះលោក ប៉ែន ម៉ារឌី  បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យដែលអាចកើតមានគ្រប់ពេលប្រសិនបើ មានការធ្វេសប្រហែស ។ ដូចនេះ ពេលមិននៅ ឬ ចាកចេញពីផ្ទះត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ ភ្លើងចង្ក្រាន ហ្គាស ពន្លត់ទៀន ធូប ជាមុនសិនដើម្បីបង្ការក្រែងកើតមានមហន្តរាយផ្សេងៗ។ ម៉្យាងទៀតការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំអោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ផងដែរ ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូន រួមមាន ៖     អង្ករ ៥០ គក្រ, មីជាតិ ១កេស, ត្រីខ ១យួរ , ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ,  ឃីត   (មុង ភួយ សារុង ក្រម៉ា ) ១កញ្ចប់, តង់ ១, អាវយឺត ៨,  សម្ភារ ផ្ទះបាយ ១ សម្រាប់  ព្រមទាំង ថវិកា ចំនួន ១,០០០,០០០ រៀល ។