• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកត្រាំកក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភ: ឆ្នាំ ២០២១ លោកយឹម ច័ន្ទថន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាមកជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយអគ្គីភ័យ១គ្រួសារកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងភូមិប្រសួង ឃុំតាភេម និងមួយគ្រួសារទៀតមានកូនតូចម្នាក់បានលង់ទឹកស្លាប់នៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះលោកនាយកវបានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ជាបន្តលោកនាយកក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលបានផ្ដល់ជូនរួមមាន÷

-គ្រួសារភ្លើងឆេះផ្ទះមាន :អង្ករ ២៥ គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ តង់ធំ១   អាវយឺត៥ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាផងដែរ ។

-គ្រួសារសព មានអង្ករ២៥គីឡូក្រាម ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស និងថវិកាមួយចំនួនដែរ។