• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅឃុំសំព្រោជ ស្រុកស្ទោងទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែកុម្ភ: ឆ្នាំ២០២១ នេះ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខា រួមជាមួយ សមាជិក សមាជិកា បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសាររងគ្រោះដោយ សារភ្លើងឆេះផ្ទះ ចំនួន៣គ្រួសារ ដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅវេលាម៉ោង៦ព្រឹក កាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅភូមិក្រសាំងជ្រុំជើង ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងចូលរួមសោកស្តាយ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិត ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

បន្ថែមក្នុងពេលនោះដែរ ឯកឧត្តមប្រធានគណ:កម្មាធិការសាខា សូមឱ្យបងប្អូនទាំងអស់រស់នៅប្រកបដោយអនាម័យជានិច្ចទាំងការហូបស្អាត ផឹកស្អាត សម្រាកក្នុងមុងជាប្រចាំដើម្បីជៀសផុតពីជំងឺផ្សេងៗសូមប្រុងប្រយ័ត្នខ្ពស់និងត្រៀមបង្ការគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានឡើងគ្រប់ពេលគ្រប់វេលាពិសេសចំពោះ ភ្លើងអគ្គិសនី ភ្លើងទៀន ភ្លើងចង្រ្កាន ត្រូវមើលទុកដាក់ឱ្យបានត្រឹមត្រូវ និងសូមជម្រាបបន្ថែមរាល់ការធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ មិនបើកបរលើសល្បឿនកំណត់ ជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុ និងចូលរួមទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

អំណោយដែលផ្តល់ជូនក្នុង១គ្រួសាររួមមាន៖ អង្គរ២៥គីឡូក្រាម, តង់១, កន្ទេល១, មី១កេស, ត្រីខ១យួរ, ឃីត ១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ សម្ភារផ្ទះបាយមួយឈុត និងថវិកាចំនួន ៥០០,000 រៀល ។ ដោយឡែកឯកឧត្តម សុខ លូ និងលោកំទាវ ក៍បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនជូនដល់គ្រួសាររងគ្រោះចំនួន ១,០០០,០០០ រៀលក្នុង១គ្រួសារផងដែរ៕