• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិគ្រញូងសែនជ័យ ស្រុកស្នួល ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ឌិន ដារី សមាជិកប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្នួល បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។ ក្នុងឱកាសនោះដែរ លោកស្រី ពាំនាំប្រសាសន៍ឯកឧត្តមប្រធានគណៈកម្មាធិការ ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលតែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយ សូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង ដែលមិននឹកស្មានដល់នេះ ។

ទន្ទឹមនឹងនោះដែរលោកស្រីក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើង ព្រមទាំងសូមឲ្យបងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, អំពិល១កញ្ចប់, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ៤យួរ, តង់១ និងថវិកា១០០,០០០រៀល ក្រៅពីនេះក៏មានសប្បុរសជនបានចូលរួមជួយឧបត្ថម្ភជាសម្ភារនិងថវិកាមួយចំនួនផងដែរ៕