• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

សាខា កក្រក ខេត្តស្វាយរៀង៖បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយេជ្រំ ស្តីពីករណីគ្រោះអគ្គីភ័យនៅថ្ងៃអង្គារ ១រោច ខែមគសិរ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកជំទាវពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខានិងសហការីបាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ១គ្រួសារ ឈ្មោះតូច សាមួន រស់នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ

មូលហេតុ ដោយសាររាលភ្លើងទានពេលម្ចាស់មិននៅ បណ្តាលឲ្យឆេះផ្ទះទំហំផ្ទះ ៦X៧ m ដំបូលស័ង្កសី ជញ្ជាំង ស័ង្កសី ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់ ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ពៅ សុភាព បានចូលរួមសោកស្តាយនូការបាត់បង់ផ្ទះសម្បែង សម្ភារប្រើប្រាស់នាពេលនេះ និងបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយក្តីនឹករឭក ។ ជាមួយគ្នានេះលោកជំទាវក៍បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែយកចិត្តទុកដាក់គិតគូយ៉ាងខ្លាំង ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅ ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ហើយការចុះជួយសង្គ្រោះទៀតសោត គឺធ្វើឡើងដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីឡើយ ។ ជាមួយគ្នានេះផងដែរលោកជំទាវ ពៅ សុភាព ក៏បានលើកទឹកចិត្តដល់គ្រួសាររងគ្រោះសូមកុំអស់សង្ឃឹម ត្រូវមានការសាមគ្គីភាពក្នុងគ្រួសារ ត្រូវពង្រឹងជីវភាពបន្ថែមទៀត ដោយខិតខំធ្វើការរកប្រាក់ចំណូលតាមជំនាញរៀងៗខ្លួន ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ទាន ធូប ចង្ក្រាន និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់ និងត្រូវត្រៀមឧបករណ៍ពន្លត់អគ្គីភ័យ និងទឹកនៅក្នុងពាងជាប់ជាប្រចាំ ។ លោកជំទាវបានផ្តាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ ត្រូវសហការគ្នាជួយរៀបចំ សាងសង់ផ្ទះគាត់ដើម្បីជាជម្រកសម្រាប់ស្នាក់នៅបន្ត ។ អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ និងថវិកា ៤០០,០០០ រៀល លោកជំទាវ និងក្រុមការងារក៍បានឧបត្ថម្ភបន្ថែមដល់គ្រួសាររងគ្រោះថវិកាចំនួន ១៤៥,០០០ រៀល ផងដែរ ។