• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គីភ័យនៅភូមិព្រះធាតុកណ្ដាល ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំទទួលអំណោយមនុស្សធម៌

នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ លោក តាំង ម៉េងលាភ មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូររាំងឪ បានដឹកនាំក្រុមការងារអនុសាខា និងក្រុមកាកបាទក្រហមកម្ពុជាឃុំព្រះធាតុ ព្រមទាំងសហការីចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាខេត្តទៅផ្តល់ជូនដល់គ្រួសារលោកយាយ ទន់ រៃរស់ អាយុ៧៧ឆ្នាំ ដែលបានរងគ្រោះដោយសារអគ្គីភ័យបានឆាបឆេះធ្ងន់ធ្ងរទាំងស្រុង ពេលម្ចាស់មិននៅផ្ទះ ស្ថិតក្នុងភូមិព្រះធាតុកណ្ដាល ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកមន្ត្រីប្រចាំការអនុសាខាបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសោកស្ដាយជាពន់ពេកពីសំណាក់លោក ងួន ប៊ុណ្ណាន ប្រធានកិត្តិយសអនុសាខា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ: កម្មាធិការសាខា ជាមួយឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា ជាពិសេសពីការគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះដែរ លោកក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាកុំអាលអស់សង្ឃឹមក្នុងបុព្វហេតុនេះហើយត្រូវបន្ថែមការយកចិត្តទុកដាក់ដោយត្រូវពិនិត្យភ្លើងចង្រ្កានចានក្បាន ឬអគ្គីសនីឱ្យបានសព្វគ្រប់មុននឹងចេញដំណើរទៅណាមកណា(បិទឬពន្លត់) និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព មានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារទប់ស្កាត់មេរោគកូវីដ១៩ ដោយរួមគ្នាអនុវត្តតាមវិធានការ ៣ការពារ ៣កុំ ២ចូលរួម របស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នាកុំបីធ្វេសប្រហែសឱ្យសោះនៅក្នុងអំឡុងពេលនេះ។

សម្ភារផ្តល់ជូននាពេលនោះរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕