• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គីភ័យនៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែងទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១ លោក ពុំ សុផល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ រស់នៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្ត​កំពង់​ឆ្នាំង​។ ក្នុងឱកាសនេះ លោកប្រធាន បានអំពាវនាវអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ដូចជាពន្លត់ភ្លើងចង្ក្រាន ទៀនធូប បិទប៉ារ៉េតភ្លើង ជាដើម ហើយបានណែនាំដល់សមាជិកគ្រួសារប្អូនប្រុសត្រូវរស់នៅដោយមានអនាម័យជានិច្ច ការពារខ្លួនពីការឆ្លងជំងឺនានា ជាពិសេស ជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

អំណោយផ្តល់ជូនរួមមាន÷អង្ករ៣០គីឡូក្រាម,

មី១កេះ.ត្រីខ១យួរ,ទឹកត្រី១យួរ ឃីត១ ឆ្នាំងបាយឆ្នាំងសម្លរ ចានបាយ ចានសម្លរ វេកបាយវេកសម្លរ ស្លាបព្រារ កន្ទេល និងថវិកាមួយចំនួន។