• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិពងទឹក ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

នារសៀលថ្ងៃពុធទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី ចុះសុខទុក្ខ និងនាំយកមនុស្សធម៌ទៅផ្តល់ជូនគ្រួសារលោកស្រី សៀប ភ័ណ្ឌ អាយុ៤០ឆ្នាំ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុង កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២០ នៅភូមិពងទឹក សង្កាត់បុសស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។  ឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ ឯកឧត្តម គន់ គីម ប្រធានកិត្តិយសសាខា និងឯកឧត្តម ប៉ែន កុសល្យ ប្រធាន គណៈកម្មាធិការ សាខា ដោយក្តីអាណិតអាសូរជាទីបំផុត។

អំណោយប្រគល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ, មុង១,កៅស៊ូតង់១, សារុងឮ១, ភូយ១, ក្រមា១, ធុងជ័រតូច២, អាវយឺត២០, កន្ទេល១ និងថវិកាផ្ទាល់របស់លោក តូច គន្ធា ចំនួន ២០ម៉ឺនរៀល(ម្ភៃម៉ឺន)ផងដែរ។