• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍

សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ លោកជំទាវ លឹម ផល្លា គណៈកិត្តិយសសាខា លោក ឣួង សារឿន ប្រធានគណ:កម្មាធិការឣនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ រួមជាមួយមន្រ្តីប្រចាំការ ប្រធានក្រុមកាកបាទក្រហមឃុំ ព្រះចៅអធិការវត្តបារាយណ៍ បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន១គ្រួសារ ស្ថិតនៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះដែរ លោក ឣួង សារឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងចូលរួមសោកស្តាយ ពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។បន្ថែមក្នុងពេលនោះដែរ លោកប្រធានគណ:កម្មាធិការឣនុសាខា សូមឱ្យបងប្អូនទាំងអស់រស់នៅប្រកបដោយអនាម័យជានិច្ចទាំងការ ហូបស្អាត ផឹកស្អាត សម្រាកក្នុងមុងជាប្រចាំដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងសូមប្រុងប្រយ័ត្នខ្ពស់និងត្រៀមបង្ការគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានឡើងគ្រប់ពេល គ្រប់វេលា ពិសេសចំពោះ ភ្លើងអគ្គីសនីភ្លើងទៀន ភ្លើងចង្រ្កាន ត្រូវមើលទុកដាក់ឱ្យបានត្រឹមត្រូវ និងសូមជម្រាបបន្ថែមរាល់ការធ្វើដំណើរត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៍ មិនបើកបរលើសល្បឿនកំណត់ ជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុ និងចូលរួមទប់

ស្កាត់ការរីករាលដាលមេរោគកូវីត-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សម្ភារៈដែលផ្តល់ជូនរួមមាន៖អង្គរចំនួន៦០គីឡូក្រាម តង់១ កន្ទេល១ មី១កេស ត្រីខ១យួរ ឃីត១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕