• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិខ្វាវ ឃុំចំប៉ី ស្រុកអង្គរជ័យ ទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តកំពត ៖ នាល្ងាចថ្ងៃអង្គារ ០២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឲ្យលោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា រួមដំណើរដោយលោកជំទាវ លោកស្រីសមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីប្រតិបត្តិសាខា អនុសាខា និងយុវជនកាកបាទក្រហម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារ រងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ២គ្រួសារ ស្ថិតនៅភូមិខ្វាវ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។

នាឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកនិងចូលរួមសោកស្តាយចំពោះការបាត់បង់ផ្ទះសំបែង និងទ្រព្យសម្បត្តិ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងមុនពេលចេញពីផ្ទះសូមឱ្យមានការប្រុងប្រយ័ត្នចំពោះភ្លើងធូប ភ្លើងទៀន ភ្លើងចង្ក្រាន ធុងហ្គាស និងបិទកុងតាក់ភ្លើងមុនពេលចេញពីផ្ទះ ជៀសវាងកើតឡើងដូចករណីខាងលើ ។ លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

អំណោយផ្តល់ជូនមួយគ្រួសារៗរួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូក្រាម សម្ភារផ្ទះបាយ១កញ្ចប់ កន្ទេល១ មុង១ ភួយ ខ្នើយ១ កៅស៊ូតង់១ និងថវិកាចំនួន៥០ម៉ឺនរៀលផងដែរ៕