• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិភ្នំកូប ឃុំកាត់ភ្លុក ស្រុកបសេដ្ឋបានទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២០ នេះ លោកស្រី អោម ចន្នា នាយិការសាខា តំណាងឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិកាសាខា និងសហការី បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ទៅចែកជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ១ គ្រួសារ ឈ្មោះ យឹម ណែត ភេទប្រុស អាយុ ៦១ឆ្នាំ ស្ថិតនៅភូមិភ្នំកូប ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្នុងឱកាសនោះដែរលោកស្រីបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន

ជាពិសេស ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា តែងតែយកចិត្តទុកដាក់និងគិតគូរយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺ”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ទន្ទឹមនឹងនោះដែរ លោកស្រី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដោយរក្សាអនាម័យជាប្រចាំ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវមានការ យកចិត្តទុកដាក់ខ្ពស់ចំពោះ គ្រោះអគ្គីភ័យ ដែលអាចបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ អាយុជីវិត និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងថែមទៀត ។

សូមបញ្ជាក់ថាអំណោយដែលសាខាផ្តល់ជូនរួមមាន៖អង្ករ៥០គីឡូក្រាម, តង់១, ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ,នំធុង ១ធុង, ប្រេងឆា ១ដប ,ទឹកដោះគោ ១កំប៉ុង ,ត្រីខ ១យួរ,ឃីត ១កញ្ចប់ កន្ទេល ១,និងថវិកា ២០០,០០០រៀល ។ ជាមួយគ្នានេះយុវជនឃុំស្វាយចចិប បានឧបត្ថម្ភថវិកាចំនួន ១០០.០០០រៀលផងដែរ៕