
គ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកបារាយណ៍ទទួលអំណោយមនុស្សធម៌
នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២០ ដឹកនាំដោយលោកស្រី ហាក់ ពុទ្ធិតុសីតា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់លោក ឃឹម ហ៊ុន អាយុ ៤៦ឆ្នាំ ជួបគ្រោះមហន្តរាយដោយភ្លើងឆេះផ្ទះ នៅភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ។ក្នុងឱកាសនោះដែរលោកស្រី បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំបានផ្តាំដល់គ្រួសាររងគ្រោះក៏ដូចជាប្រជាពលរដ្ឋ
ឱ្យចូលរួមក្នុងការការពារព្រៃ និងប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងអគ្គិសនី ភ្លើងទៀន ភ្លើងចង្ក្រាន គ្រោះធម្មជាតិដែលអាចបង្កឱ្យមានបញ្ហាជាយថាហេតុធ្វើឱ្យខូចខាត និងបាត់បង់ដូចជាទ្រព្យសម្បត្តិ និងអាយុជីវិតផងដែរ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ អង្ករ១៧៥គីឡូក្រាម តង់១ កន្ទេល១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង មី១កេស មុង១ ភួយ១ គ្រឿងឧបភោគ បរិភោគ រួមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ និងថវិកាមួយចំនួនផងដែរ៕