• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ចុះទៅសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ឈ្មោះ សេវ វង់ អាយុ ៥៤ ឆ្នាំ រស់នៅភូមិត្រពាំងធ្លកខាងត្បូង ឃុំចន្ត្រី ស្រុករមាសហែក ។ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តែងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបាន បំផ្លាញលំនៅដ្ឋាន ទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ និងបានអំពាវនាវ ឲ្យខិតខំថែរក្សាសុខភាព និងអនាម័យក្នុងការរស់នៅ ហើយត្រូវប្រកាន់ខ្ជាប់នូវការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត សម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ លាងសម្អាតដៃ ញឹកញាប់ ពាក់ម៉ាស់នៅពេលទៅណាមកណា ដើម្បីការពារជម្ងឺឆ្លងនានា ដែលបណ្តាល មកពីការកង្វះអនាម័យពិសេសជំងឺកូវីដ ១៩ ដែលកំពុងកើតឡើងជុំវិញពិភពលោក ក៍ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ ។

អំណោយដែលបានផ្តល់ជូនមាន៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៤០០,០០០ រៀល ។

ថវិការបស់សប្បុរសជនតាមរយៈលោកជំទាវរួមមាន៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៥០០,០០០ រៀល លោកជំទាវ ហៅ ចន័្ទសិរីទេពី ចៅ ភិរុណ ២០០,០០០ រៀល លោកជំទាវ យូ លឹម ២០០,០០០ រៀល និងថវិការផ្ទាល់ខ្លួនរបស់លោកជំទាវ ១០០,០០០ រៀល សរុប ១,៤០០,០០០ រៀល ។