• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

នៅរសៀលថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាបានដឹកនាំក្រុមការងារសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន ៧ខ្នង ស្មើនឹង ៧គ្រួសារ សមាជិក ២៩នាក់ នៅភូមិក្រោម ឃុំព្រែកអញ្ចាញ និងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ។
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក ។

ក្នុងពេលជាមួយគ្នានេះដែរឯកឧត្តមក៏បានសម្តែងនូវការចូលរួមសោកស្តាយជាមួយក្រុមគ្រួសាររងគ្រោះ ដែលបានជួបប្រទះនូវគ្រោះមហន្តរាយ បណ្តាលឲ្យមានការខូចខាត និងបាត់បង់ទីជម្រក ទ្រព្យសម្បត្តិដោយសារគ្រោះអគ្គិភ័យនាពេលកន្លងមក និងសូមឲ្យ ក្រុមគ្រួសារមេត្តាកាត់ចិត្តទប់អារម្មណ៍ ព្រោះថា អ្វីដែលបានកើតឡើង វាក៏បានកន្លងផុតអស់ទៅហើយដែរ ។ ឯកឧត្តមបានបញ្ជាក់ថា ជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សម្តេចតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដែលកំពុងមានទុក្ខលំបាក ជនងាយគ្រោះនិងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង ឬប្រកាន់ពូជសាសន៍ វណ្ណៈ ពណ៍សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ។

អំណោយដែលសាខាបានផ្តល់ជូនដល់គ្រួសាររង គ្រោះឆេះផ្ទះទាំងស្រុងចំនួន៤គ្រួសារក្នុង១គ្រួសារៗមាន ៖ អង្ករ ៣០ គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខកំប៉ុង ១យួរ ,អាវយឺតចំនួន ៥ ,កៅស៊ូតង់ ១ផ្ទាំង ,ទឹកសុទ្ធ ១កេស សម្ភារដំណេកនិងសម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ៨០ម៉ឺនរៀល ។ ចំពោះគ្រួសាររងផលប៉ះពាល់មួយផ្នែកចំនួន៣គ្រួសារទៀត សាខាបានឧបត្ថម្ភជូនក្នុង១គ្រួសារៗទទួលបាន អង្ករ ៣០ គីឡូក្រាម , មី១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខកំប៉ុង ១យួរ ,អាវយឺតចំនួន ៥ ,ទឹកសុទ្ធ ១កេស និងថវិកាចំនួន ៤០ម៉ឺនរៀល ៕