• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយសារអគ្គិភ័យ នៅភូមិសំរោងស្រុកមង្គលបូរី ទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយកអំណោយជាសម្ភារៈ ថវិកា សួរសុខទុក្ខ រំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ ០៦គ្រួសារ រងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី កាលយប់រំលងអាធ្រាតថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០  ។ ជាការចូលរួមរំលែកដោះស្រាយចំពោះមុខជូនដល់ក្រុមគ្រួសាររងគ្រោះ ក្នុង១គ្រួសារៗទទួលបាន សម្ភារៈ គ្រឿងឧបភោគបរិភោគ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត  ៣០ម៉ឺនរៀល ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៍បានផ្តល់ថវិកា ឧបត្ថម្ភចំនួន ៥០ម៉ឺនរៀល ក្នុង១គ្រួសារ  ,លោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្ត្រ ១០ម៉ឺន ក្នុង១គ្រួសារ និង រដ្ឋបាលស្រុកមង្គលបូរី ១៥ ម៉ឺនរៀល ក្នុង១គ្រួសារផងដែរ ។