• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយសារអគ្គីភ័យ នៅស្រុកស្វាយជ្រំទទួលអំណោយពីកាកបាទក្រហមកម្ពុជា

បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ ស្តីពីករណីគ្រោះអគ្គីភ័យ ដែលបានកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ២ គ្រួសារ គឺ៖ គឹម រិន ភេទស្រី អាយុ៧៣ ឆ្នាំ ឈ្មោះ ពៅ សាបុល ភេទស្រី អាយុ ៤៣ ឆ្នាំ នៅភូមិទួលច្រេស ឃុំចំបក់ស្រុកស្វាយជ្រំ មូលហេតុដោយសារ កូនប្រុស បានលែងលះជាមួយប្រពន្ធខូចចិត្តដើរផឹកស្រាស្រវឹងខួបរាល់ថ្ងៃដុតផ្ទះ ម្តាយ និងបងបង្កើតបណ្តាលឲ្យ ខូចខាតទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់ ។

នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានសម្តែងការសោកស្តាយ និងនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយក្តីនឹករឭក ។ លោកជំទាវ ដួង វណ្ណា ក៏បានលើកទឹកចិត្តដល់គ្រួសាររងគ្រោះសូមកុំអស់សង្ឃឹម ត្រូវមានការសាមគ្គីភាពក្នុងគ្រួសារ ត្រូវពង្រឹងជីវភាពបន្ថែមទៀត ដោយខិតខំធ្វើការរកប្រាក់ចំណូលតាមជំនាញរៀងៗខ្លួន ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ទាន ធូប ចង្ក្រាន និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់ និងត្រូវត្រៀមឧបករណ៍ពន្លត់អគ្គីភ័យ និងទឹកនៅក្នុងពាង ជាប់ជាប្រចាំ ជាពិសេសត្រូវថែរក្សាសុខភាព ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

លោកជំទាវបានផ្តាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ ត្រូវសហការគ្នាជួយរៀបចំសម្ភារៈសាងសង់ផ្ទះជូនពួកគាត់ដើម្បី ជាជម្រកសម្រាប់ស្នាក់នៅបន្ត ។

អំណោយដែលបានផ្តល់ជូនទាំង ២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន ៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា១ សារុង១ និងថវិកា៤០០,០០០ ។ ដោយមានការអាណិតអាសូលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ក៍បានឧបត្ថម្ភបន្ថែមទាំង ២ គ្រួសារក្នុង ១ គ្រួសារ ថវិកាចំនួន ១០០,០០០ រៀល ។