• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរីទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី រួមដំណើរដោយ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង បានលុង ក្រុមកាកបាទក្រហមសង្កាត់កាចាញ  បាននាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន ៦ គ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ  កាលពីរសៀល ថ្ងៃទី ៩  ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២០ និង៣០ នាទី បណ្ដាលឲ្យឆេះខូចខាតទាំងស្រុងចំនួន ៣ ខ្នងផ្ទះ ស្មើនឹង៦គ្រួសារ នៅភូមិ៤ សង្កាត់ កាចាញ ក្រុង បានលុង ខេត្តរតនគិរី។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ  ក្នុងនាម ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ឯកឧត្តមអនុប្រធាន បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ វណ្ណៈ ព័ណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងមិនទុកនរណាចោល នៅពេលប្រជាពលរដ្ឋជួបការលំបាក។ ឯកឧត្តមក៏មានប្រសាសាន៍ចូលរួមសោកស្ដាយជាពន់ពេកចំពោះ ឧបទ្ទវហេតុដែលបណ្តាលអោយខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូននាពេលនេះ  និងលើកទឹកចិត្តដល់គ្រួសាររងគ្រោះត្រូវខិតខំប្រឹងប្រែងបង្កើតជីវភាពរបស់ខ្លួនបន្តទៀតដោយកុំអស់ក្តីសង្ឃឹម។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវ សូមឲ្យមានការប្រុងប្រយ័ត្នចំពោះប្រើប្រាស់ អគ្គិសនី ឬភ្លើងចង្ក្រាន ទៀន ធូបជាដើម និងសូមរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេស ចូលរួមការពារខ្លួនពីជំងឺ១៩ តាមវិធានការរបស់ក្រសួងសុខាភិបាល។

អំណោយមនុស្សធម៌សរុបទាំងសាខា អនុសាខា ក្រុមកាកបាទក្រហមសង្កាត់ក្នុង១គ្រួសារទទួលបាន ៖អង្ករ ១០០គីឡូក្រាម តង់១ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ មី៤កេស ត្រីខ ២ យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី២ដប ប៊ីចេង១កញ្ចប់ អំបិល១ កញ្ចប់ ឆ្នាំង បាយ១ ឆ្នាំងសម្លរ១ ចានបាយ ១០ ចានសម្លរ ១០  ស្លាបព្រា ១០ និងថវិកា ចំនួន ៣៨ម៉ឺនរៀល។