• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ៥គ្រួសារ នៅភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

នៅថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ៥គ្រួសារ នៅភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសពីសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ដែលបំផ្លាញនូវទ្រព្យសម្បត្តិជាច្រើន។

សម្ភារៈផ្តល់ជូនរួមមាន៖
-សាខាខេត្តអំណោយផ្តល់ជូនក្នុង ១គ្រួសារ ទទួលបានៈ អង្ករ ២៥គ.ក តង់ ១ កន្ទេល ១ ឃីត ១ កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រមា ១ និងអាវ ៥) មី ១កេស ត្រី ខ ១យួរ និងថវិកាចំនួន ២០០,០០០រៀល។

-អនុសាខាស្រុកស្វាយអន្ទរ អំណោយផ្តល់ជូនក្នុង ១គ្រួសារ ទទួលបានៈ អង្ករ ៥០គ.ក សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណេក ១ឈុត និងថវិកាចំនួន ២៧០,០០០ រៀល។

-ក្រុមការងារឃុំពពឺស បានឧបត្ថម្ភថវិកាបន្ថែមក្នុង ១គ្រួសារ ទទួលបានចំនួន ៦០០,០០០រៀល។