• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ លោក ហ៊ន់ ប្ញទ្ធិ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ និងសហការី បានចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ចំនួន១ខ្នង សង់ឈើលើថ្មក្រោម ប្រក់ក្បឿង ទំហំ៨មx១២ម ស្ថិតនៅភូមិខាងត្បូង ឃុំមោង ម្ចាស់ផ្ទះឈ្មោះ សរ សូល ភេទប្រុស អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ីយ សៅរឺន អាយុ៣២ឆ្នាំ មានសមាជិកគ្រួសារសរុប៦នាក់ ស្រី៤នាក់។ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ក្នុងឱកាសនោះដែរ លោក ហ៊ន់ ប្ញទ្ធិ ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំផ្តាំផ្ញើសួសុខទុក្ខពីសម្តេចកិត្តិព្រឹតបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៍ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គឹតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ជំនឿ សាសនា និន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកណាម្នាក់ចោល។ លោកក៏សូមចូលរួមសោកស្ដាយជាពន់ពេកចំពោះឧបទ្ទវហេតុនេះបណ្ដាលឱ្យខាតបង់ទ្រព្យសម្បត្តិ និងលំនៅដ្ឋានដ៏កក់ក្ដៅនេះ។ បន្ថែមលើសនេះទៀត លោកក៏បានក្រើនរលឹកដល់បងប្អូនទាំងអស់ ត្រូវថែរក្សាសុខភាព ក៍ដូចជាអាជ្ញាធរភូមិឃុំ នៅតែបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្ត វិធានការណ៍ ការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ព្រោះជំងឺនេះ នៅតែបន្តឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជាយើង និងជាសកលនៅឡើយ។

អំណោយមនុស្សធម៌ផ្ដល់ជូនមាន៖ សារុង១ អាវយឺត២ ចានដែក១ ធុងទឹក១ ខ្នើយ២ ស្លាបព្រា១០ វែកសម្ល១ វែកបាយ១ ចានបាយ១០ អំបិល១គ.ក ឆ្នាំងខ្ទះ១ រង្វេលឆ្នាំ១ ឆ្នាំង១ ស័ង្កសី៣ម៉ែត្រចំនួន១០សន្លឹក និងថវិកា៣សែនរៀល។

ជាមួយគ្នានេះដែររដ្ឋបាលស្រុកបានឧបត្ថម្ភបន្ថែមមាន៖ អង្ករ៣០គក្រ មុង១ ភួយ១ ក្រមា១ កន្ទេល២ មី១កេស ទឹកត្រី១យួរ ត្រីខ២យួរ ទឹកបរិសុទ្ធ៥យួរ។

ហើយលោក ធន់ សុឃាន់ សមាជិកគណៈកម្មាធិការអនុសាខា បានចូលរួមថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕