• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកស្វាយជ្រំទទួលអំណោយមនុស្សធម៌

បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំស្តីពី ករណីប្រជាពលរដ្ឋរងគ្រោះមហន្តរាយ នៅថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារ ខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២១ បណ្តាលឲ្យខូចខាតទាំងស្រុង របស់ឈ្មោះ កែវ សេង នៅភូមិ ទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ ។ មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយ ឡើយ ។ ហើយសូមសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែងទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយ ដោយ ធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។ ហើយសូមអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ តែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុមនិងត្រូវអនុវត្តន៍ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ និងវិធាននានារបស់ក្រសួងសុខភិបាល ។ អំណោយដែលបាន ផ្តល់ជូនរួមមាន៖ អង្ករ ៣០ គ.ក្រ ធុងទឹក ១ កៅស៊ូតង់ ១ ឆ្នាំបាយ-សម្ល ២មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ២០០,០០០ រៀល ។