• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកសាមគ្គីមានជ័យទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក កេត សំអាន អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ រួមដំណើរដោយ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងលោកស្រី ជា ម៉ៅ អនុប្រធានអនុសាខា មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងមានការចូលរួមពីអាជ្ញាធរឃុំ និងថ្នាក់ដឹកនាំភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ដែលរលំផ្ទះទាំងស្រុង ៣ខ្នង របើកដំបូលផ្ទះ ២ខ្នង ស្ថិតនៅភូមិពោធិ៍រិទ្ធិក្រៃ ភូមិជន្លាត់ដៃ ឃុំស្វាយ និង រលំផ្ទះទាំងស្រុង ១ខ្នង របើកដំបូលផ្ទះ ២ខ្នង ស្ថិតនៅភូមិស្ពានដែក ភូមិតាំងត្បែង ឃុំធ្លកវៀន នៃស្រុកសាមគ្គីមានជ័យ។

ក្នុងឱកាសនៃការសួរសុខទុក្ខនេះ លោក ឈួន ចាន់ណា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។ លោកប្រធានបានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យជាប់ជាប្រចាំ ចំពោះគ្រោះមហន្តរាយដែលកើតអាចកើតឡើងជាយថាហេតុ និងសូមថែរក្សាសុខភាពឲ្យបានល្អ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

អំណោយដែលគ្រួសាររងគ្រោះនីមួយៗទទួលបាន រួមមាន៖

-រលំផ្ទះទាំងស្រុង : អង្ករ ២៥គ.ក, មី ១កេស, ត្រីខ ១យួរ, ឃីត ១កញ្ចប់ (មុង១, ភួយ១, ក្រម៉ា១, សារ៉ុង១), តង់ ១ និងថវិកាមួយចំនួន​។

-របើកដំបូលផ្ទះ : អង្ករ ២៥គ.ក, មី ១កេស, ត្រីខ ១យួរ, និងថវិកាមួយចំនួន។