• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំពងទឹក ខេត្តកែបទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃចន្ទ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងសហការី បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ២៣ ខែ ឧសភា កន្លងទៅធ្វើឲ្យប៉ះពាល់ ផ្ទះប្រជាពលរដ្ឋចំនួន ២ ខ្នង (ខូចខាតធ្ងន់ ១ ខ្នង ខូចខាតស្រាល ១ ខ្នង ) នៅឃុំពងទឹក ក្នុងស្រុកដំណាក់ចង្អើរ ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយណាមួយឡើយ។ សូមសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយ ធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

ឯកឧត្តម បានបន្តទៀតថាថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។

សូមអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺកូវីដ-១៩ សូមមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខភិបាល ។ ព្រោះចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈ បានផ្ទុះឡើងយើងទាំងអស់គ្នា មានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ នេះជាដំណាក់កាល ដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ ហេតុនេះសូមបងប្អូនស៊ូទ្រាំ លំបាក និងអត់ធ្មត់អនុវត្តន៍វិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើង ។

គ្រួសាររងគ្រោះធ្ងន់ ១គ្រួសារ ទទួលបាន៖ អង្ករ២៥ គីឡូក្រា មី ១កេស, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ឃីតអាវយឺត១ មាន៦អាវ និង ថវិកា ២០០,០០០ រៀល និងសម្រាប់គ្រួសាររងគ្រោះស្រាល ១ គ្រួសារ ទទួលបានសម្ភារដូចគ្នា និងថវិកាចំនួន ១០០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ៕