• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយសម្រាលកូនស្លាប់នៅស្រុកអន្លុងវែង ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២០ លោក ឈយ ហ៊ឹង មន្ត្រីអភិវឌ្ឍន៍ និងមន្រ្តីប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យបាន ផ្ដល់ជំនួយមនុស្សធម៌ដល់អ្នកស្ម័គ្រចិត្តឈ្មោះខៀវ ស៊ុយ ដែលត្រូវប្រពន្ធឈ្មោះ ទ្រង់ ច្រឹប អាយុ ៤២ឆ្នាំសម្រាលកូនស្លាប់ រស់នៅ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ក្នុងឱកាសនោះដែរ លោកស្រី គង់ មុំ អនុប្រធានអនុសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម គន់ គីម ប្រធានកិត្តិយសសាខា និងឯកឧត្ដម ប៉ែន កុសល្យ ប្រធាន គណៈ កម្មាធិការសាខា

ដែលជានិច្ចជាកាល ឯកឧត្តម តែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាជនគ្រប់វិនាទីទាំងអស់។

សម្ភារដែលបានផ្តល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, មុង១, សារុង១, ភួយ១,ក្រមា១, ទឹកស៊ីអ៊ីវ១យួរ និងថវិកា