• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយលង់ទឹកស្លាប់នៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកស្រី ចាន់ សួយ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយសារលង់ទឹកអណ្តូងស្លាប់នៅក្រោយផ្ទះយាយចម្ងាយ១៥ម៉ែត្រ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ ឈាង លីតា ភេទស្រី អាយុ១ឆ្នាំ ៤ខែ ម្តាយឈ្មោះ នៅ ស៊ុយ និងឪពុកឈ្មោះ ឈាង សារ៉ា រស់នៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ នាឱកាសនោះ លោកស្រី ចាន់ សួយ បានសម្តែងការសោកស្តាយយ៉ាងពន់ពេក និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារជនរងគ្រោះ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងតូចៗព្រោះនេះជារដូវវស្សា ដែលមានទឹកច្រើននៅតាមវាលស្រែ ពិសេសទឹកនៅតាមស្រះ និងទឹកប្រឡាយក្បែរៗផ្ទះ។ ម្យ៉ាងវិញទៀតសូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុតនិងចូលរួមសហការ ទប់ស្កាត់ ជម្ងឺកូវីត១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនមាន៖ អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ ទឹកបរិសុទ្ធ៣យួរនិ ងថវិកា១សែនរៀល។