• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយលង់ទឹកស្លាប់នៅស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ និងលោក ប៉ាន់ សារេត អនុប្រធានគណ:កិត្តិយសអនុសាខា ព្រមទាំងសហការី បាននាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារសព ឈ្មោះ ហួ វិច្ឆិកា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ខេត្តសៀមរាប មានជំងឺ និងបានលង់ទឹកប្រឡាយខាងមុខផ្ទះបណ្ដាលឱ្យស្លាប់។ មានប្រសាសន៍នាឱកាសនោះ លោកស្រីបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ វណ្ណៈ ព័ណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងមិនទុកអ្នកណាចោល នៅពេលប្រជាពលរដ្ឋជួបការលំបាក។ លោកស្រី និងក្រុមការងារបានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងបានផ្ដាំផ្ញើលោកតាជាឪពុក និងប្អូនស្រី បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ ជៀសវាងមានហេតុការអាក្រក់កើតមានចំពោះកូនចៅ ព្រមទាំងបន្តថែរក្សាការពារខ្លួនពីជំងឺកូវីដ-១៩ និងគ្រោះថ្នាក់ផ្សេងៗផងដែរ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១យួរ កន្ទេល ១ ទឹកសុទ្ធ ៤យួរ ខ្នើយ ១ សម្ភារៈផ្ទះបាយមួយសម្រាប់ និងថវិកាសរុប ១សែន ៩ម៉ឺនរៀល ក្នុងនោះថវិការបស់អនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុក ចំនួន ១សែនរៀល ថវិការបស់លោក ប៉ែន ប៊ុនរិទ្ធ សមាជិកគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ ចំនួន ៥ម៉ឺនរៀល និងថវិការបស់លោកមេឃុំស្រណាល ចំនួន ៤ម៉ឺនរៀល។