• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយភ្លើងអគ្គិភ័យនៅភូមិរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក រិទ្ធិ ប្រលឹង សមាជិក ប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំបូរ និងសហការី បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុក ទៅចែកជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ២គ្រួសារ នៅភូមិរលួសមានជ័យ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ។ លោកបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់និងគិតគូរយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ច

ក្នុងគ្រាលំបាកនានាពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ បន្ថែមលើនេះទៀតលោកបានបន្តថា កាកបាទក្រហមកម្ពុជា បានឆ្លើយតប និងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ជាពិសេសជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយផ្សេងៗដូចជា ភ្លើងឆេះផ្ទះ ខ្យល់កន្រា្តក់ គ្រោះរាំងស្ងួត ទឹកជំនន់ ជាដើម។

ទន្ទឹមនឹងនោះដែរលោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះគ្រោះធម្មជាតិ ដែលកើតមានឡើង និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត និងត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងតែកើតមានទ្បើងនៅលើពិភពលោក។

សូមបញ្ជាក់ថាអំណោយផ្តល់ជូនគ្រួសាររងគ្រោះនីមួយៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម សារុង១ មុង១ ភួយ១ ក្រមា១ មី១កេស ត្រីខ១០កំប៉ុង តង់១ ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ និងថវិកា៥០,០០០ រៀល។ ក្នុងនោះដែរក៏មានសប្បុរជន បានចូលរួមឧបត្ថម្ភជាថវិកាដល់គ្រួសាររងគ្រោះនីមួយៗ បន្ថែមមួយចំនួនផងដែរ៕