• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិអូរស្តៅ ក្រុងពោធិ៍សាត់ បានទទួលអំណោយពីសាខាកាកបាទក្រហមខេត្ត

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្រ្តៃគណៈកម្មាធិការសាខា រួមជាមួយមន្ត្រីប្រតិបត្តិសាខា ជាមួយមន្ត្រីមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន១គ្រួសារ នៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។នាឱកាសនោះ ឯកឧត្តម ខូយ រីដា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់

ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានជម្រាបពីការរីក រាលដាលនៃជំងឺកូវីដ១៩ ដោយបានឱ្យបងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ តាមសារអប់រំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវមានការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិសភ័យដែលអាចកើតមានឡើងដែលអាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ និងជាអាយុជីវិតជាយថាហេតុ។

សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនរួមមាន៖ អង្ករ ១០០គីឡូក្រាម,មី១កេស, ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរកន្ទេល១ ,តង់១ ,មុង១,ភួយ១,ក្រមា១,សារុង១, ក្បាក់៣, និងថវិកា២០ម៉ឺនរៀល។ ជាមួយគ្នានោះ ឯកឧត្តមក៏បន្តចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន២០ម៉ឺនរៀលជូនលោក សឿន កឿន ដែលមានរបួសពេលចូលទៅជួយដល់គ្រួសាររងគ្រោះនៅពេលភ្លើងកំពុងតែឆាបឆេះនោះផងដែរ៕