• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយគ្រាប់មីនទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

រសៀលថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យបានចុះសហការជាមួយអនុសាខាស្រុកត្រពាំងប្រាសាទនិងមន្ត្រីកម្មវិធី(CMVIS)នាំជំនួយមនុស្សធម៌ទៅផ្តល់ជូនគ្រួសារសពឈ្មោះ  លេង យ៉ាន ភេទប្រុស អាយុ ២០ឆ្នាំនៅភូមិអូរល្ហុង ឃុំអូរស្វាយស្រុកត្រពាំងប្រាសាទដែលរងគ្រោះដោយសារគ្រាប់មីនកាលពីថ្ងៃទី២១/០៨/២០។ ចូលរួមរម្លែកទុក្ខដល់គ្រួសារសពក្នុងពេលនោះនាយកសាខា​  បានសម្តែងនូវការសោកស្តាយ និងអាណិតអាសូរ ហើយបានពាំនាំនូវការចូលរួមរម្លែកទុក្ខដ៏ក្រៀមក្រំនេះពីសំណាក់ឯកឧត្តម គន់ គីម ប្រធានកិត្តិយសសាខា

ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាជនគ្រប់វិនាទីទាំងអស់។

ចំណែកសម្ភារៈដែលបានយកទៅចូលរួមក្នុងពេលនោះរួមមានៈ អង្ករ២៥គ.ក ត្រីខ១០កំប៉ុង,មី០១កែស,ទឹកត្រី០១យួរ,មុង១,ភួយ១,ក្រមា១,សារុង១,អាវយឺត៤, ថវិកាចំនួន៥(ប្រាំ)ម៉ឺនរៀល ។