1/1

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងទទួលអំណោយមនុស្សធម៌
នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២២ លោក ស្រី ឌី សាម៉េត អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករបនពហឌល និងមន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០៧គ្រួសារ ស្ថិតនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពី១៩ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ ២៥ គីឡូ,មី ០១កេស,ត្រីខ ០១យួរ,ទឹកត្រី ០១យួរ,ទឹកស៊ីអ៉ីវ ០១យួរ ,ចែលលាងដៃ ០១ដបនិងម៉ាស់ក្រណាត់ ចំនួន៥បន្ទះផងដែរ ។