• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកស្រែអំបិល ទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ លោកស្រី អ៊ុន មករា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍របស់សាខា ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ៣គ្រួសារ ស្ថិតនៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ទន្ទឹមនេះលោកស្រី អ៊ុន មករា ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង” ៣កុំ ៣ការពារ ២ចូលរួម”។

សម្ភារដែលអនុសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ២០គក្រ មីម៉ាម៉ា១កេះ ត្រីខ១០កំប៉ុង សាប៊ូលុច្ស១ដុំ ម៉ាស់១ប្រអប់ ទឹកត្រី២ដប ព្រមទាំងថវិកា ចំនួន៥០,០០០រៀល ក្នុងនោះផងដែរក៏មានការចូលរួមពីកាកកបាទក្រហមឃុំជ្រោយស្វាយ រួមមានសង្ក័សីសរុប ២១សន្លឹក ហ្វីប្រូស៊ីម៉ង់១៨សន្លឹកផងដែរ ។