• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅ ស្រុកមណ្ឌលសីមា ទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្តាក់ ចំនួន ២១គ្រួសារ ស្ថិតនៅ ឃុំប៉ាក់ខ្លង ឃុំពាមក្រសោប ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។នាឱកាសនោះលោក ប្រាក់ វិចិត្រ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ ។

សម្ភារៈដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គក្រ មី ១កេះ ត្រីខ១ឡូ ទឹកសុទ្ធ១កេះ ព្រមទាំងថវិកាមួយចំនួន។