• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ គ្រួសារនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ទទួលអំណោយមនុស្សធម៌

នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងបរិវេណវត្តព្រែកខ្សាច់ ឯកឧត្តម សំឃីត វៀន សមាជិកគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយសាខា រួមដំណើរជាមួយ លោក ចេង មុន្នីរិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគិរីសាគរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ៤៩គ្រួសារ ស្ថិតនៅឃុំព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ។ នាឱកាសនោះ ឯកឧត្តម សំឃីត វៀន បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្ករដោយគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ។

សម្ភារៈដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គ្រ មី១កេស ត្រីខ១ឡូ ព្រមទាំងស័ង្កសី១៥៦សន្លឹក និងហ្វីប្រូស៊ីម៉ង់៣០៧សន្លឹក ឆ្លើយតបទៅតាមទំហំការខូចខាតរបស់បងប្អូន ក្នុងនោះអនុសាខាស្រុកគិរីសាគរ ក៏បានចូលរួមឧបត្ថម្ភគ្រួសាររងគ្រោះក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ២០,០០០ រៀល។ដោយឡែកទេយ្យទានប្រគេនវត្តរួមមាន៖ អង្ករ៥០គក្រ មី១កេះ ត្រីខ១ឡូ ទឹកសុទ្ធ១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ព្រមទាំងបច្ច័យប្រគេនវត្តចំនួន ១០ម៉ឺនរៀលផងដែរ ៕