• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកចំនួន៣នៃខេត្តព្រៃវែងទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់បាក់រលំផ្ទះសរុបចំនួន ៣១ខ្នងផ្ទះ ស្មើនឹង ៣១គ្រួសារ(រងគ្រោះធ្ងន់ធ្ងរចំនួន ៦គ្រួសារ និងរងគ្រោះមធ្យមចំនួន ២៥គ្រួសារ) នៅស្រុកចំនួន ៣ ក្នុងឃុំចំនួន ១២ ស្មើនឹង ១៥ភូមិ ក្នុងនោះស្រុកពាមរក៍ចំនួន ១១គ្រួសារ(រងគ្រោះមធ្យម ១១គ្រួសារ) ស្រុកបាភ្នំចំនួន ១១គ្រួសារ(រងគ្រោះធ្ងន់ធ្ងរចំនួន ១គ្រួសារ និងរងគ្រោះមធ្យមចំនួន ១០គ្រួសារ) និងស្រុកកំពង់ត្របែកចំនួន ៩គ្រួសារ(រងគ្រោះធ្ងន់ធ្ងរចំនួន ៥គ្រួសារ និងរងគ្រោះមធ្យមចំនួន ៤គ្រួសារ)។  អំណោយដែលសាខាខេត្តផ្តល់ជូនគ្រួសាររងគ្រោះ៖

-រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក) ចំនួន ៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបានៈ អង្ករ ២៥គ.ក  តង់ ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង និងកន្ទេលបត់ ) និងថវិកាចំនួន ១០០,០០០រៀល។

-រងគ្រោះមធ្យម (ប្រភេទ ខ) ចំនួន ២៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបានៈ អង្ករ ២៥គ.ក  មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង និងកន្ទេលបត់) និងថវិកាចំនួន ៥០,០០០រៀល។