• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងទទួលអំណោយមនុស្សធម៌

នៅថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បាននាំយក អំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២១ បណ្តាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២៩ ខ្នង (ខូចខាតទាំងស្រុង ៧ ខ្នង មធ្យម ១១ ខ្នង ខូចខាតស្រាល ១១ ខ្នង និងរបួសមនុស្ស ១ នាក់ ) ក្នុងស្រុកកំពង់រោទិ៍ នៅឃុំញរ ឃុំខ្សែត្រ និងឃុំសំឡី ។ ក្នងឱកាសនោះ លោកជំទាវបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និង ត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ចំពោះបងប្អូនដែលមិនទាន់បានទទួលវ៉ាក់សាំងសូមប្រញ៉ាប់ទៅចាក់តាមទីតាំងឲ្យបានគ្រប់ៗគ្នា ។ អំណោយដែលបានផ្តល់ជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យមចំនួន ១៨ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៥០.០០០ រៀល សម្រាប់គ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ ធុងទឹក ១ កៅស៊ូតង់ ១ ឆ្នាំងបាយ-សម្ល ២ ថវិកា ២០០,០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះស្រាល ១១ គ្រួសារ ទទួលបានថវិកា ៦០.០០០ រៀល អ្នករបួស ១ នាក់ ទទួលបានថវិកា ២០០.០០០ រៀល ។