• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកសំរោង ខេត្តតាកែវទទួលអំណោយមនុស្សធម៌

ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ នារសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ មកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៧១ គ្រួសារ ក្នុងនោះរលំទាំងស្រុង១៥ខ្នង មធ្យម ៧ ខ្នង និងស្រាល ៤៩ ខ្នង ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៥ឃុំ ក្នុងស្រុកសំរោង ខេត្តតាកែវ។ ក្នុងឱកាសនោះឯកឧត្តមប្រធានបានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក និងសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារៗទទួលបាន÷  អង្ករ២៥គីឡូក្រាម តង់ធំ១ កន្ទេល១ ក្រម៉ា១ សារុង១ មុង១ ភួយ១។