• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១ លោក ឈួន ចាន់ណា ប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ រួមដំណើរដោយមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុង ១ខ្នង និងរបើកដំបូលផ្ទះ ៨ខ្នង កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។ ក្នុងឱកាសនៃការសួរសុខទុក្ខនេះ លោក ឈួន ចាន់ណា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបាន​ចូលរួម​សោកស្ដាយ​ចំពោះការ​ខូចខាត​ ព្រមទាំង​វត្ថុ​មានតម្លៃ​ ​ដែល​បាត់បង់​ក្នុង​គ្រោះ​ថ្នាក់ខ្យល់កន្ត្រាក់នេះ ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខិតខំ​រកបាន​ដោយ​ការងារ​សុចរិត​ ហេីយលោកក៏បានបន្តថា សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ​ប្រឹងប្រែង​បន្តទៅមុខទៀត​ ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ​ ព្រមទាំងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត ។

អំណោយដែលផ្តល់ជូនមាន៖

1 គ្រួសាររលំផ្ទះទាំងស្រុង ÷ អង្ករ ២៥គ.ក, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, តង់ ១ និងថវិកា មួយចំនួន។

2 គ្រួសាររបើកដំបូលផ្ទះ ÷ អង្ករ ២៥គ.ក, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួន។