• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកកំពង់ស្វាយ ទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកថវិកាមួយចំនួនទៅជូនដល់ជនរងគ្រោះដោយខ្យល់កន្រ្ទាក់ នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ កាលពីថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២១ ដែលកំពុសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ ។ក្នុងឱកាសនោះដែរ លោកំទាវ អនុប្រធានបានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើរសួរសុខទុក្ខ ពីសំណាកឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការ ប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ន្នលំបាល ទីនោះមានកាកបាទក្រហមកម្ពុជា “។

ជាមួយគ្នានេះ លោកជំទាវ បានអំពាវនាវដល់លោកពូ និងគ្រួសារ ត្រូវថែទាំសុខភាពឱ្យបានល្អ គោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់ ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និងកាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា។