• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកប្រាសាទបាគងទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ លោក ប្រាក់ លំអង សមាជិកគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង ចុះសួរសុខទុក្ខ និងផ្តល់ជូនអំណោយដល់គ្រួសារ រងគ្រោះ ដោយសារខ្យល់កន្ត្រាក់រលំផ្ទះ១គ្រួសារ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ ដែលមានឈ្មោះ ញ៉ែម សារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ សាត់ យឹង អាយុ៣៦ឆ្នាំ មានសមាជិកគ្រួសារ៣នាក់ រស់នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង។ក្នុងឱកាសនោះ លោក ប្រាក់ លំអងសមាជិកគណ:កម្មាធិការអនុសាខា

បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីលោក សូរ ប្លាតុង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង និងក្រុមការងារ សូមចូលរួមសោក ស្តាយចំពោះគ្រួសាររងគ្រោះ ដោយខ្យល់កន្រ្តាក់បណ្ដាលឱ្យរលំផ្ទះ និងខូចខាតទ្រព្យសម្បត្តិមួយចំនួន។ លោកក៏សូមលើកទឹកចិត្តដល់ពួកគាត់ឲ្យបន្តខិតខំរកស៊ីចិញ្ចឹមជីវិត ព្រោះអំណោយដែលបានផ្តល់ជូននាពេលនេះមានកម្រិត តែវាអាចជួយសម្រាលទុក្ខលំបាកបានមួយគ្រាដែរ ហើយសូមអាជ្ញាធរភូមិឃុំបន្តជួយជ្រោមជ្រែង ធ្វើយ៉ាងណា កុំទុកពួកគាត់ចោល ដោយមិនបានជួយខ្នះខ្នែងឲ្យអស់លទ្ធភាពឲ្យសោះ។ ក្នុងនោះដែរ ក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិឃុំ បន្តផ្សព្វផ្សាយ និងចូលរួម ការពារចំពោះជំងឺផ្លូវដង្ហើមប្រភេទថ្មី វីរុសកូវីដ-១៩ ដែលកំពុងបន្ត ឆ្លងរីករាល ដាលទូទាំង ពិភពលោក ដោយក្នុងនោះកម្ពុជាយើងក៏ជា ប្រទេស មួយដែលកំពុងជួបបញ្ហានេះដែរ។

អំណោយសប្បុរសធម៌បានផ្តល់ជូនមាន៖ អង្ករ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេស មី១កេស តង់១ ធុង១ កន្ទេល១ មុង១ ភួយ១ ខ្នើយ១ ចានដែក១ ចានសម្ល៥ ចានបាយ៥ ស្លាបព្រា៥ វែកបាយ១ វែកសម្ល១ ចានស្រាក់១ និងថវិកា ២សែន៤ម៉ឺនរៀល។