• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់នៅស្រុកមណ្ឌលសីមាទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២០ ការិយាល័យការពារជម្ងឺឆ្លង និងមិនឆ្លងនៃនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា សហការជាមួយសាខាខេត្តស្វាយរៀង បានបន្តចុះអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាត បញ្ហាអេដស៍ និងជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋ និងអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា នៅឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ក្រោមការឧបត្ថម្ភថវិកាពីបណ្តាញការងារអេដស៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(អាត)។ក្នុងគោលបំណងដើម្បីអប់រំពីវិធានការ ការពារជំងឺកូវីដ ១៩ និងអនាម័យទឹកស្អាត ការពារជំងឺដង្កាត់ផ្សេងៗដែលកំពុងរីករាលដាលនៅក្នុងសហគមន៍មួយចំនួននៅក្នុងប្រទេសកម្ពុជា ។

ពិធីនេះបានការអញ្ជើញចូលរួមពីលោក សរ វណ្ណា នាយកសាខា លោក សុខ សំអុល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់រោទិ៍ ព្រមទាំងប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្តកាកបាទក្រហម សរុបចំនួន ៤៥ នាក់ ។

លោក សុខ សំអុល មានមតិស្វាគមន៍ និង បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ក៍ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលកន្លងមកក៍ដូចជាពេលនេះបានយចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍គ្រប់ពេលវេលា ។

ក្នុងឱកាសនោះលោក សរ វណ្ណា នាយកសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ដល់ប្រជាពលរដ្ឋអ្នកស្ម័គ្រចិត្ត ទាំងអស់ដោយក្តីនឹករលឹក ហើយសូមកុំមានការព្រួយបារម្មណ៍ត្រូវគិតគូពីសុខភាព ចំពោះបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ ។ ក្នុងករណីបើមានអារៈដូចជាក្អក ក្តៅខ្លួន ផ្តាស់សាយ គ្រុនក្តៅ ពិបាកដកដង្ហើម សូមទៅជួបគ្រូពេទ្យជំនាញដែលនៅជិតលោកអ្នកបំផុត រួចប្រាប់ពត៌មានអំពីប្រវត្តិនៃការធ្វើដំណើ និងប្រភេទរោគសញ្ញាដល់គ្រូពេទ្យ ។ លោកនាយកសាខា បានបន្ត ទៀតថា តាមការវាយតម្លៃកម្រិតហានិភ័យដែលអាចមានលទ្ធភាពឆ្លងក្នុងសហគមន៍ របស់អង្គការសុខភាព ពិភពលោកបានបង្ហាញថានៅក្នុងព្រះរាជាណាចក្រកម្ពុជាអាចឆ្លងទៅលើកក្តាដូចជា ការកើនឡើង នៃការហោះហើរ និងអ្នកដំណើមកប្រទេសកម្ពុជា មានការកើនឡើងនៃការនាំចូលជំងឺកូវីដ ១៩ អ្នកដំណើខ្លះ មិនបាន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការចត្តាឡីស័កនៅគេហដ្ឋាននៅមានកម្រិត។ល។ បន្ទាប់មកក្រុមការងារក៍បានផ្សព្វផ្សាយពីវិធីការការពារ ថែទាំ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ ដែលមានដូចខាងក្រោម៖

១/ លាងដៃញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ២/ខ្ទប់មាត់ និងច្រមុះ នៅពេលក្អកឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោល ក្នុងធុងសំរាម ឱ្យបានត្រឹមត្រូវ

៣/ ជៀសវាងប៉ះពាល់ ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ៤/ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ៥/ បរិភោគ អាហារដែលចម្អិនបានល្អ ៦/ស្វាគមន៍ដោយសំពះជំនួសការចាប់ដៃ ក្នុងករណីសង្ស័យជំងឺកូវីដ ១៩ បុគ្គលដែលមានរោគសញ្ញា យ៉ាងតិច មួយក្នុងចំណោមសញ្ញាដូចតទៅ៖គ្រុនក្ដៅយ៉ាងតិច ៣៨ អង្សាសេ ក្អកហៀរសំបោរ ឈឺបំពង់ក ហត់ពិបាក ដកដង្ហើម និងមានប្រវត្តិធ្វើដំណើរឬស្នាក់នៅក្នុងប្រទេសផ្សេងទៀតក្រៅពីប្រទេសកម្ពុជា ឬបានប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ ១៩ (បញ្ជាក់ពីមន្ទីរពិសោធន៍ក្នុងកំឡុងពេល១៤ថ្ងៃ) មុនចេញរោគសញ្ញា ។ អ្នកជំងឺ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (គ្រុនក្ដៅនិងមុខសញ្ញារលាកផ្លូវដង្ហើមយ៉ាងតិចមួយ ដូចជា ក្អក ហត់ ពិបាកដកដង្ហើម) ដោយមិនដឹងមូលហេតុច្បាស់លាស់ និងតម្រូវឲ្យសម្រាកនៅមន្ទីរពេទ្យ ។

ក្នុងថ្ងៃនេះដែរក្រុមការងារក៍បាន ចែកជូនអ្នកចូលរួមចំនួន ៤៥ នាក់ ក្នុងម្នាក់ទទួលបានអាល់កុល ១ ដប សាប៊ូ ១ ដុំ ម៉ាស ១ ខិតប័ណ្ណអប់រំផ្សព្វផ្សាយផ្ទាំងតូច ១ សន្លឹក និង ខិតប័ណ្ណអប់រំផ្សព្វផ្សាយផ្ទាំងធំ ១ សន្លឹក ។