• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់នៅស្រុកមណ្ឌលសីមាទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃ ទី៦ ខែសីហា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាគណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជូន អំណោយមនុស្សធម៌ ដល់​គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី២ និងទី៣ ខែសីហា ឆ្នាំ២០២០ សរុបចំនួន ២៦គ្រួសារ ស្មើនឹង២៦ខ្នងផ្ទះ ធ្ងន់ធ្ងរ០៨គ្រួសារ នៅ ឃុំប៉ាក់ខ្លង ១៦ ឃុំពាមក្រសោប៣ និងឃុំទួលគគីរ ៧គ្រួសារ ក្នុង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ២០០សន្លឹក ស័ង្កសី ៣០ សន្លឹក ព្រំ៨គូរ ។ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង និងក្រុមកាងារបានពាំនាំប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលសាខាផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ២៥គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស ដោយឡែក ហ្វីប្រូស៊ីម៉ង់ ២០០សន្លឹក ស័ង្កសី ៣០សន្លឹក និងព្រំ៨គូរ សាខាឆ្លើយតបទៅតាមទំហំខូចខាតជាក់ស្តែង ស្មើនឹងថវិកា ១,៥០០,០០០រៀល (មួយលាន ប្រាំរយពាន់រៀលគត់ )

ដោយឡែកទ័យ្យទានប្រគេនវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) អង្ករ៥០ គក្រ មីម៉ម៉ា១កេស ត្រីខ១ឡូ ទឹកត្រី១កេស ទឹកសុទ្ធ១កេស ព្រមទាំងបច្ច័យ ១០០,០០០រៀល លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ចូលរួមបច្ច័យ១០០,០០០ រៀល ផងដែរ ។