• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកចំការលើ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាតំណាង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤គ្រួសារ នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង៥ និង៣០ នាទី  ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បណ្តាលអោយរបើកដំបូលសង្កសីផ្ទះ ចំនួន ៤ខ្នង ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម អ៊ុន ចាន់ដា

ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយកាន់តែខ្ពស់ ក្នុងការទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ19 ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣យ៉ាង , លាងសំអាតដៃនឹងសាប៊ូ ឬ ទឹកអាល់កុល អោយបានជាប្រចាំ , ការយកម៉ាស់ ឬក្រម៉ាតាមខ្លួន ពិសេស ត្រូវអនុវត្តតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ទាំង ៤ គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន  ៖  អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) តង់ ១  អាវយឺត ៨  ។ ដោយឡែក ចំពោះអ្នកដែលខូចខាតមធ្យម ចំនួន ២ គ្រួសារ ទទួលបានថវិកា ៣០០,០០០ រៀល ហើយអ្នកដែលខូចខាតស្រាល ចំនួន ២គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល ។