• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ថ្ងៃព្រហស្បតិ៍ទី០៩ខែមេសាឆ្នាំ២០២០លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មា ធិការអនុសាខាស្រុកសាលាក្រៅ បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុកសាលាក្រៅ មកប្រគល់ជូនគ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់របើកដំបូលផ្ទះ ។ឈ្មោះ ឃុត ប្រាក់ ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។សម្ភារៈដែលគ្រួសាររងគ្រោះទទួលរួមមាន អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ៣យួរ ទឹកត្រី ៣ដប ទឹកស៊ីអ៉ីវ ១យួរ ត្រី ១០កំប៉ុង អំបិល ១គីឡូក្រាម ស័ង្កសី ១៦ សន្លឹក(3,6m) ។នៅពេលនោះលោកឧកញ៉ា បានសំដែងនូវការសោកស្តាយជាមួយគ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ដែលធ្វើអោយរបើកដំបូលផ្ទះ និងបានផ្តាំផ្ញើរសូមអោយប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀង ខ្យល់ ផ្គរ រន្ទះ ត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពិសេសចូលរួមថែររក្សាសុខភាព អនាម័យជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងជំងឺ Covid-19 ទាំងអស់គ្នា។