• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកក្រូចឆ្មារទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃ សៅរ៍ ទី ៦ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាបានចុះទៅសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌របស់សាខាទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រាក់ចំនួន២២គ្រួសារ  (ធ្ងន់ធ្ងរ  ១៣គ្រួសារ  និងរងគ្រោះខ្លះៗ៩គ្រួសារ) នៅក្នុងភូមិឈូក និងភូមិរួមវិញឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតប្រធានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់ឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខានិងជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលលោកទាំងពីរតែងតែគិតគូរ

ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៏ និន្នាការនយោបាយអ្វីឡើយ ស្របតាពាក្យស្លោក”ទីណាមាន ទុក្ខលំបាក ទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា ” ។

ឯកឧត្តមបណ្ឌិត សំណូមពរឱ្យបងប្អូនទាំងអស់រួមគ្នារស់នៅប្រកបដោយអនាម័យជានិច្ចទាំងការហូបស្អាត ផឹកស្អាត សម្រាកក្នុងមុងជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ១៩ ឬជំងឺផ្សេងៗ និងសូមឱ្យប្រុងប្រយ័ត្នខ្ពស់ទៅនឹងការត្រៀមបង្ការគ្រោះមហន្តរាយដែលអាចកើតមានគ្រប់ពេល គ្រប់វេលា ពិសេសចំពោះភ្លើងទៀន ភ្លើងចង្រ្កាន ត្រូវមើលទុកដាក់ឱ្យបានត្រឹមត្រូវ និងសូមដាំបន្លែរួមផ្សំដើម្បីជួយសម្រួលជីវភាពគ្រួសារប្រចាំថ្ងៃ រួមចំណែកនាំគ្នាការពារប្រសើរជាងព្យាបាល ព្រមទាំងដើម្បីកាត់បន្ថយភាពក្រីក្រក្នុងសង្គមជាតិផងដែរ។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ប្រេងឆា១ដប អាល់កុល១ដវតូច អាវយឺត២ និងថវិកាមួយចំនួនផងដែរ៕