• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកស្នួលទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ ប៊ុន ស៊ីថូត សមាជិកគណៈកម្មាធិការសាខាខេត្តក្រចេះ និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១០គ្រួសារ នៅក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន

តាមរយៈការរក្សាអនាម័យជាប្រចាំ ជាពិសេសសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

បន្ទាប់មកលោកជំទាវបានជម្រាបប្រាប់បងប្អូនដែល បានចូលរួមទាំងអស់នូវវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ដូចខាងក្រោម៖
១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២-ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥-បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦-ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនង
តាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថាអំណោយដែលបានចែកជូនគ្រួសាររងគ្រោះ ដោយខ្យល់កន្រ្តាក់ស្រាលចំនួន៩គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងថវិកា ៤០,០០០រៀល ។ ដោយឡែកគ្រួសាររងគ្រោះធ្ងន់ចំនួន១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង តង់១ ខោអាវមួយចំនួន និងថវិកា ៦០,០០០ រៀលផងដែរ៕