• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដែលមានភរិយាទទួលមរណៈភាព ដោយសារសំរាលកូននៅភូមិ៣ ក្រុងព្រះសីហនុទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិកាសាខា មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារ លោកពូ ឃិន ញ៉ែន ដែលភរិយារបស់គាត់បានទទួលមរណៈភាព ដោយសារសំរាលកូន ចំនួន១គ្រួសារ នៅភូមិ៣ (អូរ ដំរី) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕មានប្រសាសន៍ក្នុងឱកាសនោះដែរលោកជំទាវ ប្រាក់ ច័ន្ទសុខា បានសម្តែងការសោកស្តាយ និងអាណិតអាសូរដល់គ្រួសារលោកពូ ឃិន ញ៉ែន ដែលភរិយារបស់គាត់បានទទួលមរណៈភាព ដោយសារសំរាលកូន។

សម្ភារសាខាផ្ដល់ជូនក្នុងមួយគ្រួសារមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស ម៉ាស ១ប្រអប់ ជែល ១ដប ឃីតទារក១ និងថវិកាចំនួន ២០ម៉ឺនរៀល៕