• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារម៉េមាយ ក្រីក្រិនិងពិការមានកូនច្រើនក្នុងបន្ទុកទទួលផ្ទះមនុស្សធម៌ទី០៨ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩  ខែ មិថុនា  ឆ្នាំ២០២២  សាខាកក្រកខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពី លោកជំទាវ ជ័យ  ណារីអ៊ុរាត្រីអនុប្រធានកិត្តិយសសាខា ឯកឧត្តម  លោកជំទាវ  លោក  លោកស្រីក្នុងគណៈកម្មាធិការសាខា  លោក  លោកស្រី គណៈកម្មាធិការអនុសាខា  ក្រុមកាកបាទក្រហមឃុំអូរប្រាសាទ  មេភូមិ អ្នកស្ម័គ្រចិត្តកាកបាទក្រហម  យុវជនកាកបាទក្រហមប្រចាំវិទ្យាល័យភ្នំធំ  ព្រមទាំងលោកយាយ លោកតាក្នុងភូមិបានចូលរួមនាពេលនេះប្រមាណ៤០នាក់។

នៅក្នុងពិធីសំណេះសំណាល  និងប្រគល់ផ្ទះមនុស្សធម៌នាពេលនេះឯកឧត្តមប្រធានបានកោតសសើរដល់អជ្ញាធម៌ភូមិឃុំ ស្រុកដែលបានជ្រើសរើសគ្រួសារម៉េមាយ ក្រីក្រពិតប្រាកដដើម្បីសាងសង់ផ្ទះជូនពួកគាត់នាពេលនេះ។  សូមបញ្ជាក់ថា នេះជាផ្ទះមនុស្សធម៌ទី០៨ហើយដែលសាខាបានសាងសង់ជូនគ្រួសារក្រីក្រ ចាស់ជារាគ្មានទីពឹង      ផ្ទះមនុស្សធម៌ទី០៨ សាងសង់ជូនលោកស្រី  វឿន  សារឿង អាយុ៥០ឆ្នាំ ជាស្រ្តីម៉េមាយក្រីក្រ មានបន្ទុកគ្រួសារចំនួន០៦នាក់ ស្រី០៥នាក់ រស់នៅភូមិ អូរស្ងួត ឃុំអូរប្រាសាទ  ស្រុកមង្គលបូរី  ផ្ទះមានបណ្តោយ០៧ម៉ែត្រ ទទឹង ០៤ម៉ែត្រដំបូលស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់សាបសង់ផ្ទាល់ដី(ផ្ទះតៀម)ដោយឡែកនៅក្នុងផ្ទះទី០៨នេះសាខាបានសាងសង់បង្គន់អនាម័យជូនមួយខ្នងផងដែរដោយសាខាសង់ផ្នែកបាតក្រោមហើយម្ចាស់ផ្ទះចូលរួមសង់រោងបង្គន់អនាម័យ។    ការសាងសង់ផ្ទះនេះជាមូលនិធិសាខាផ្ទាល់     ហើយក្នុងពេលជាមួយគ្នានេះដែរសាខាបាននាំមកនូវគ្រឿងឧបភោគបរិភោគមួយចំនួនជូនម្ចាស់ផ្ទះរួមមាន÷  អង្ករ៥០គីឡូក្រាម, មី០២កេស, ត្រីខ០២យួរ, ទឹកត្រី០១យួរ, ធុងទឹកជ័រចំណុះ៦០លីត្រ០១, តង់ប្លាស្ទីក០១ផ្ទាំង, កន្ទេលជ័រ០១, ឆ្នាំង០២, ចាន០៥, ស្លាបព្រា០៥, មុង០១, ភួយ០១, សារុង០១, ក្រមា០១ , អាវយឺត០២, ជែលលាងសម្អាតដៃ០៤ដប,  ដោយឡែកអ្នកចូលរួមទទួលបានសារុង០១, ក្រមា០១ ,និងអាវយឺត០២ផងដែរ៕