• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយនៅឃុំជប់ ស្រុកត្បូងឃ្មុំ ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅជូនដល់លោកយាយ ណាង សុគន្ធ អាយុ៧៥ឆ្នាំ មានសមាជិក ១នាក់ក្នុងបន្ទុកថែម(មានសតិមិនគ្រប់)ដែលកំពុងមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត មានទីលំនៅនៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ អំណោយដែលបានផ្តល់ជូនរួមមាន ៖  អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង ប្រេងឆារ១ដប និងថវិកាមួយចំនួនផងដែរ៕