• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារមានជីវភាពខ្វះខាតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិនទទួលអំណោយមនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន÷ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០គណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសាលាក្រៅ លោកឧកញ៉ាឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាកក្រកស្រុកបានដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការ អនុសាខាកក្រកស្រុក និងមានការចូលរួមពីយុវជន ស.ស.យ.ក ឃុំស្ទឹងកាច់ អាជ្ញាធរមូលដ្ឋានសរុប១៤ នាក់ ស្រី២នាក់ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារដែលមានជីវភាពខ្វះខាតចំនួន៥២ គ្រួសារ ចំនួន៦ គោលដៅស្ថិតនៅក្នុង២ ឃុំ គឺឃុំអូរអណ្តូង និង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានចំនួន៩ ភូមិគឺ ៖ ១.ភូមិស្រង់មានជ័យ ២.ភូមិអណ្ដូងថ្ម  ៣.ភូមិ ក្ងោក ៤. ភូមិដូង ៥.ភូមិស្លា  ៦.ភូមិស្ទឹងកាច់ ៧.ភូមិរថក្រោះឆេះ ៨.ភូមិទឹកចេញ និង ៩.ភូមិបឹងព្រលិត ។

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកឧកញ៉ាប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ជាពិសេសមានគិតគូរយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគឹតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក និងជនរងគ្រោះងាយគ្រោះដោយមិនប្រកាន់រើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លើសពីនេះទៀត លោកឧកញ៉ាក៏បានធ្វើការផ្សព្វផ្សាយជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយយល់ដឹងអំពីវិធានការការពារ និងថែរក្សាអនាម័យជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ក្នុងបរិបទសហគមន៍ ២៨ វិច្ឆិកា ២០២០ នេះ។

អំណោយដែលអនុសាខាចែកជូនមួយគ្រួសារទទួលបាន÷ អង្ករ ២៥ គីឡូក្រាម ទឹកស៊ីអ៊ីវ ៣ដប សៀង១ដប ផ្អក១កែវ និងថវិកា ១០,០០០រៀល(ដប់ពាន់រៀលគត់) ក្នុង១ គ្រួសារ ។